Loading...

Loading, please wait...

Warranty Card Registration

Serial Number is required.
Model is required.
Shop Name is required.
Full Name is required.
Phone Number is required.
File upload is required.
Purchase Date is required.
You must agree to the Terms and Conditions.
Falcon Tech ជាក្រុមហ៊ុនដែលទទួលបានសិទ្ធស្របច្បាប់ ក្នុងការចែកចាយផលិតផលរបស់​ Apple ក្នុងប្រទេសកម្ពុជា។ សូមបញ្ចាក់ថាការធានារបស់ Apple​ ពីរោងចក្រគឺធានាផ្លូវការរយៈពេលមួយឆ្នាំ (១២ខែ)​ មានកំណត់ដោយផ្អែកលើបញ្ហាបច្ចេកទេស Hardware តែប៉ុណ្ណោះ (មិនមែន Software) និងម៉ាស៊ីនរក្សានៅសភាពដើម ។:

    I លក្ខខណ្ឌក្នុងការធានា ៖

    អ្នកប្រើប្រាស់ត្រូវតែបង្ហាញប័ណ្ណធានាមានកំណត់នេះរួមជាមួយអំណះអំណាងបញ្ជាក់អំពីការជាវផលិតផលនៅពេលអោយគេត្រួតពិនិត្យ។ នៅក្នុងករណីមិនមានឯកសារទាំងនេះ សម្រាប់យកទៅបង្ហាញទេ អ្នកប្រើប្រាស់នឹងត្រូវបង់ថ្លៃសេវាជួសជុុល គ្រឿងបន្លាស់ដែលត្រូវធ្វើការផ្លាស់ប្តូរជូន។ សម្គាល់៖ ប័ណ្ណធានាមានកំណត់នេះគឺមានសុពលភាព និងអាចអនុវត្តបានតែនៅក្នុងប្រទេសដែលលោកអ្នកបានជាវផលិតផលតែប៉ុណ្ណោះ។

    រយៈពេលធានា

    រយៈពេលធានាមានកំណត់គឺមួយឆ្នាំ (១២ខែ) គិតចាប់រាប់ពីថ្ងៃដែលលោកអ្នកបានជាវតទៅ។ ផលិតផលដែលលោកអ្នកបានជាវអាចមានឧបករណ៍ផ្សេងៗក្នុងប្រអប់តែមួយ ហើយឧបរកណ៍បន្ថែមនីមួយៗមានរយៈពេលធានាមួយឆ្នាំ (១២ខែ)​ ដូចគ្នាដែរ។

    . ការធានាមានកំណត់រយៈពេលមួយឆ្នាំ (១២ខែ) ចំពោះតែ Hardware (ដែលកំណត់ដោយ Apple) តែប៉ុណ្ណោះ។

    . ការទទួលបានសេវាកម្មជួសជុល លុះត្រាតែពិនិត្យឃើញថាផលិតផលរក្សានូវសភាពដើមមិនមានការខូចខាតគួរអោយកត់សំគាល់។

    . ការទទួលសេវាកម្មជួសជុលលុះត្រាតែការធានាមានកំណត់នៅក្នុងកំឡុងមួយឆ្នាំ (១២ខែ) ដោយគិតចាប់ថ្ងៃខែដែលបានជាវផលិតផល។

    . ដើម្បីពិនិត្យមើលសុពលភាពនៃការធានាលើផលិតផលរបស់លោកអ្នក សូមចូលទៅកាន់គេហទំព័រ https://checkcoverage.apple.com(ជាព័ត៌មានបឋម និងប្រហាក់ប្រហែលប៉ុណ្ណោះ)

    . ដើម្បីស្វែងរកមជ្ឈមណ្ឌលផ្តល់សេវាកម្មដែលទទួលសិទ្ធពី Apple សូមចូលទៅកាន់គេហទំព័រ https://locate.apple.com/Asian/en/ និង https://apple.com/legal/warranty/

    .​ លោកអ្នកត្រូវបញ្ជូនផលិតផលដែលមានកំហូចរបស់លោកអ្នក ទៅកាន់ទីតាំងផ្តល់សេវាកម្មជួសជុល អោយបានមុនពេលផុតកំណត់ការធានា។

    II លក្ខខណ្ឌក្រៅការធានា ៖

    ក្រុមហ៊ុននឹងមិនផ្តល់សេវាកម្មចំពោះផលិតផលដែលមានសភាពខុសប្រក្រតី ឬខុសពីសភាពដើម (ប៉ះទង្គិច សឹករិចរិល បែកអេក្រង់ ខ្ចៅមានស្មាមមួល ខ្ចៅច្រេះ ស្នឹម ស្នាមជ្រាបទឹក ការផ្លាស់ប្តូរគ្រឿង Original កំពិត ឆែប ឆូត ស្មានគាស់របើក)។ ការធានាមិនផ្តោតលើ Software នោះទេ។

    III លក្ខខណ្ឌរួម ៖

    ក្រុមហ៊ុនមានសិទ្ធបដិសេធមិនផ្តល់សេវាកម្ម ប្រសិនបើពិនិត្យឃើញថាផលិតផលនោះត្រូវបានជួសជុល ឬក្រែប្រែក្រៅពីក្រុុមហ៊ុនដែលមានសិទ្ធិស្រប់ច្បាប់ពី Apple​ ។

    1.អតិថិជនត្រូវបង្ហាញប័ណ្ណធានា និងវិក័យប័ត្រជាវផលិតផលរួមជាមួយផលិតផលដែលមានបញ្ហា និងឧបករណ៍បន្ថែមដែលពាក់ព័ន្ធ (ក្នុងករណីចាំបាច់)។

    2.ក្នុងករណីបាត់ប័ណ្ណធានា ហើយពិនិត្យឃើញថាផលិតផលគឺជារបស់ក្រុមហ៊ុន នោះក្រុមហ៊ុនអាចទទួលជួសជុល ឬបំរើសេវាកម្មបានលុះណាតែអតិថិជនបង់ប្រាក់កំរៃ សម្រាប់ការចេញប័ណ្ណធានាថ្មីជូន។

    3.អតិថិជនត្រូវបំពេញតាមទំរង់ព័ត៌មានដែលក្រុមហ៊ុនតំរូវឲ្យមាន មុនពេលផ្តល់សេវាកម្ម។

    4.អតិថិជនត្រូវយល់ព្រមបង់សេវារដ្ឋបាល ក្នុងករណី ការឆែកត្រួតពិនិត្យតាមប្រព័ន្ធបច្ចេកវិទ្យារបស់ Apple ។

    5.អតិថិជនត្រូវយល់ព្រមលើសេវារដ្ឋបាល ថ្លៃជួសជុល ថ្លៃគ្រឿងបន្លាស់ដោយប្រការណាមួយហើយរាល់ការបង់ប្រាក់គឺបង់ជាសាច់ប្រាក់សុទ្ធ។

    6.ក្រុមហ៊ុនសុំរក្សាទុករាល់គ្រឿងបន្លាស់ ឬផ្នែកណាមួយដែលខូច ហើយត្រូវបានផ្លាស់ប្តូរ ឬជួសជុល ក្រុមហ៊ុនសូមរក្សាសិទ្ធិមិនប្រគល់ជូនវិញឡើយ។

    7.រាល់គ្រឿងបន្លាស់ដែលបានជួយជុល ឬផ្លាស់ប្តូរការធានាមានប្រសិទ្ធិភាពរយៈពេល ៩០ ថ្ងៃ (៣ខែ) ចាប់ពីថ្ងៃជូនដំណឹងដល់អតិថិជនឲ្យមកយកវិញ។

    8.អតិថិជនត្រូវយកមកជាមួយនូវវិក័យប័ត្រ រាល់ពេលអញ្ញើញមកយកផលិតផល។ ក្នុងករណីបាត់វិក័យប័ត្រ ក្រុមហ៊ុនសូមរក្សាសិទ្ធិទាមទាររាល់ឯកសារប្រសិនបើមានការចាំបាច់ ឬមិនប្រគល់ផលិតផលជូនវិញឡើយ។

    9.ក្រុមហ៊ុនរក្សាសិទ្ធិសាកសួរព័ត៌មានបន្ថែម បើចាំបាច់ យោងតាមគោលការណ៍របស់ Apple ។

    10.ក្រុមហ៊ុនរក្សាទុកផលិតផលដែលបានជួសជុលហើយរយៈពេល ៣០ថ្ងៃ (1ខែ) ក្រោយពីផ្តល់ព័ត៌មានដល់អតិថិជនបើមិនមកទទួលយក នឹងទុកជាអសាបង់។

    .ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការបាត់បង់ឯកសារ ឬទិន្នន័យផ្សេងៗនោះទេ។ អតិថិជនត្រូវថតរក្សាទុកឲ្យរួចរាល់មុនផ្ញើរមកទទួលសេវាកម្មជួសជុល។

    .សូមបញ្ជាក់ថា រាល់បញ្ហានីមួយៗ យើងខ្ញុំផ្នែកបច្ចេកទេសនឹងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមគោលការណ៍ស្តង់ដាររបស់ Apple បន្ថែមពីលើការែលបានចែងខាងលើ។

    .ក្រុមហ៊ុនមានសិទ្ធបន្ថែម ឬកែប្រែលក្ខខណ្ឌ និងព័ត៌មានដែលបានចែងដោយមិនចាំបាច់ផ្តល់ដំណឹងជូនជាមុន។